Barcelona បានត្រៀមលក្ខណៈសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Copa del Rey ប៉ុន្តែម្ចាស់ពានអេស្ប៉ាញរដូវកាលនេះបានបញ្ជាក់ថា Philippe Coutinho នឹងចាកចេញពីទីលានរយៈពេល ១០ថ្ងៃ ។
Coutinho ក៏បានបង្ហាញទម្រង់លេងដ៏អស្ចារ្យជាមួយហង្សក្រហម ហើយក៏បានជួយឲ្យក្លិបទើបតែឈ្នះ Getafe នាពេលថ្មីៗនេះ។
ក្លិបបានបញ្ជាក់នៅលើធ្វីតទ័រថា គាត់នឹងត្រូវរំពឹងថា នឹងសម្រាករយៈពេល ១០ថ្ងៃ ជាមួយបញ្ហារបួសសរសៃពួរ ។
អ្វីដែលក្លិបបារម្ភនោះ គឺ Coutinho អាចនឹងពិបាកក្នុងការហាត់សមខ្លួន ដើម្បីលេងនៅវគ្គផ្តាច់ព្រ័ត្រជាមួយ Valencia នៅថ្ងៃទី 25 ខែឧសភា។
សម្រាប់ Luis Suarez វិញគឺត្រូវចាកចេញពីក្រុមរយៈពេល ៦សប្តាហ៍ ក្រោយពីវះកាត់ជង្គង់នាដើមសប្តាហ៍នេះ៕