កីឡាករ Cristiano Ronaldo នឹងលេងក្នុងនាមព័រទុហ្កាលជាម្ចាសផ្ទះ ក្នុងព្រឹត្តិការណ៍ពាន Nations League នៅខែមិថុនា សម្រាប់វគ្គផ្តាច់ព្រ័ត្រ ។នេះបើតាមការលើកឡើងរបស់គ្រូបង្វឹក Fernando Santos ។
កីឡាករអាយុ ៣៤ឆ្នាំ បានអវត្តមានចំនួន ៦ប្រកួតជូនជាតិ ក្រោយបញ្ចប់ការប្រកួត Wolrd Cup ក្នុងនោះក៏អត់បានលេងក្នុងវគ្គជម្រុះ Nations League ផងដែរ មុននឹងបន្តដំណើរទៅកាន់ Euro 2020 ក្នុងខែមិនា ។
Portugal នឹងត្រូវលេងជាមួយ Switzerland វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាខែថ្ងៃទី ៥ ខែមិថុនា ដោយអ្នកឈ្នះត្រូវទៅជួបអង់គ្លេស ឬ ហុល្លង់ ។
Santos បាននិយាយថា គាត់(CR7) តែងតែមានចំណង់ចំណូលចិត្តជានិច្ចលេងជូនប្រទេសជាតិ។ ច្បាស់ហើយសម្រាប់ Ronaldo ជាកីឡាករកំពូល ដែលគាត់បានជ្រើសរើសរួចរាល់សម្រាប់ការប្រកួត ។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពាន ណេសិនលីក នឹងបញ្ចប់នៅថ្ងៃទី 9 ខែមិថុនា នាទីក្រុង Porto ៕