ជ័យជំនះដ៏អស្ចារ្យលើក្រុម Barcelona គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ហង្សក្រហម Liverpool បើទោះបីជាកីឡាករសំខាន់ៗរបួសជាច្រើនរូបក្តីដូចជា Salah និង Firmino ជាដើម។
កីឡាករប្រធានក្រុមរបស់ហង្សក្រហម Jordan Henderson ត្រូវបានគេមើលឃើញថាបានបង្ហាញសមត្ថភាពដ៏អស្ចារ្យនិងជួយក្រុមក្នុងការរកគ្រាប់បាល់ទី១ផងដែរដោយសារការបណ្តើរបាល់ចូលតំបន់គ្រោះថ្នាក់និងបង្កទៅជាបាល់គ្រោះថ្នាក់ហើយបន្ថែមបញ្ចូលទីដោយ Origi។
ទោះបីជាយ៉ាងណាក្តីនៅក្រោយការប្រកួតកីឡាកររូបនេះបានបង្ហាញនូវអការៈមិនល្អឡើយហើយកីឡាករផ្ទាល់ក៏បានសារភាពដែរថាតាមពិតការប្រកួតប្រព្រឹត្តទៅទាំងដែលគេទទួលរងរបួស។ភាពឈឺចាប់នៅក្បាលជង្គង់មិនបានធ្វើឲ្យកីឡាកររូបនេះចង់បញ្ចប់ការប្រកួតរបស់ខ្លួនឡើយដោយខំបន្តលេងរហូតដល់បញ្ចប់លទ្ធផលផ្លូវការ៤ទល់នឹង០ដែល Liverpool បានក្លាយទៅជាបេក្ខភាពប្រកួតផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនាទីក្រុងម៉ាឌ្រីដប្រទេសអេស្បាញ៕
ប្រែសម្រួល:Lee