Alexander-Arnold បានពន្យល់ពីការគិតយ៉ាងឆាប់រហ័ស ដែលនាំឲ្យមានការស៊ុតបញ្ចូលទីយកឈ្នះទៅលើក្លិប Barcelona ក្នុងវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់យូហ្វាឆាមពានលីក ដោយកើតចេញពីសភាវគតិ។
ខ្សែការពារផ្នែកខាងស្តាំរបស់ហង្សក្រហម បានទាត់បាល់ពីជ្រុងយ៉ាងលឿន បញ្ជូនទៅដល់ជើង Divock Origi ស៊ុតបានសម្រេចគ្រាប់ទី៤ នៅនាទី ៧៩ ដែលជួយឲ្យហង្សក្រហមឈ្នះជាស្ថាពរ ។
នៅពេលសួរអំពីបាល់ជ្រុងនេះ Alexander-Arnold បានប្រាប់ BT Sport ថា “ខ្ញុំគិតថាវាគ្រាន់តែជាសភាវគតិប៉ុណ្ណោះ។វាជាពេលមួយដែលអ្នក បានឃើញឱកាស ហើយប្រាកដណាស់ Divock គាត់ធ្វើបានសម្រេច។ វាប្រហែលជាមានលក្ខណៈលឿនបន្តិចហើយ ដែលគាត់វាយប្រហារលឿនៗ តែគាត់ជាកីឡាករកំពូល ហើយអ្នករាល់គ្នានឹងចងចាំនូវពេលវេលានេះ។
ទស្សនាវីដេអូខ្លីដូចខាងក្រោមនេះ៖