វាបានក្លាយទៅជារឿងដ៏ពេញនិយមសម្រាប់កីឡាករទាំងឡាយដើម្បីទទួលបានបាល់ពិន័យតាមរយៈការធ្វើជាដួលនៅក្នុងការប្រកួតទាំងឡាយរបស់ក្លឹប។បច្ចុប្បន្ននេះសហព័ន្ធបាល់ទាត់អង់គ្លេសបានធ្វើការជាពិសេសទៅលើបញ្ហានេះដើម្បីកែសម្រួលកំហុសនេះឲ្យប្រសើរឡើងវិញ។
ទោះបីជាយ៉ាងណាក្តីការធ្វើជាដួលនេះបានកើតឡើងនៅក្នុងស្ទើរតែគ្រប់ក្រុមទៅហើយក្នុងនោះមានតែក្រុម២ប៉ុណ្ណោះដែលពិនិត្យឃើញថាមិនមានករណីបែបនេះកើតឡើងគឺក្រុមហង្សក្រហម Liverpool និងបិសាចក្រហម Man United។
ប៉ុន្តែបើពិនិត្យទៅលើក្រុមដែលមានតួលេខច្រើនជាងគេវិញគឺកាំភ្លើងធំ Arsenal ដែលតែងតែកើតមាននូវករណីនេះដោយក្នុងនោះតួលេខបានបង្ហាញថាមានកើតឡើងដល់ទៅ៦ដងឈរនៅលេខរៀងទី១ជាក្រុមចូលចិត្តធ្វើជាដួលក្នុងការប្រកួតបន្ទាប់មកពីមាន់ខ្នាយមាស Spurs ដែលមានកើតឡើង៤ដង៕
ប្រែសម្រួល:Lee