អតីតកីឡាករ Arsenal លោក Edu Gaspar គ្រោងត្រឡប់មកជួយក្លឹបវិញ

0

អតីតជាខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Edu Gaspar ត្រូវបានគេជឿជាក់ថាកំពុងត្រៀមខ្លួនត្រលប់មកចូលរួមជាមួយនឹងក្លឹបនេះឡើងវិញក្នុងនាមជាប្រធានផ្នែកបាល់ទាត់នៅរដូវកាលក្រោយ។

អ្នកកាសែតបាល់ទាត់ប្រេស៊ីលលោក Juca Kfouri បាននិយាយកាលពីថ្ងៃចន្ទថាលោក Gaspar នឹងចាកចេញពីតំណែងបច្ចុប្បន្នរបស់ខ្លួនជាអ្នកសម្របសម្រួលក្រុមជម្រើសជាតិប្រេស៊ីលនៅក្នុងខែកក្កដាក្រោយពីការប្រកួត Copa America ។

Gaspar ដែលមានអាយុ៤០ឆ្នាំធ្លាប់បានបង្ហាញខ្លួន៧០លើកសម្រាប់ Arsenal ចន្លោះឆ្នាំ២០០១ និង២០០៥ ដែលស៊ុតបញ្ចូលទីបាន៧ គ្រាប់។ គាត់គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមរបស់លោកArsene Wengerដែលបានឈ្នះពានរង្វាន់ Premier League ២០០៣-០៤។

គាត់បានចូលនិវត្តន៍ក្នុងឆ្នាំ២០១០បន្ទាប់ពីអាជីពរយៈពេល១៣ឆ្នាំដែលរួមមានការលេងជាមួយក្លឹបCorinthians និងក្រុម Valencia ផងដែរ៕

ប្រែសម្រួល:Lee