Suarez មិនប្រើវិធីអបអរគ្រាប់បាល់ដដែលសម្រាប់ជើងទី​២ ក្រោយការរិះគន់ពីអ្នកគាំទ្រហង្សក្រហម

0

Luis Suarez បានលើកឡើងថាគាត់នឹងមិនប្រើប្រាស់វិធីអបអរពេលរកគ្រាប់បាល់ដដែលនោះទេ ប្រសិនបើគាត់អាចស្វែងរកគ្រាប់បាល់ លើហង្សក្រហមសម្រាប់ជើងទី​២ វគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ។​
Suarez បានបើកការស្វែងរកគ្រាប់បាល់បានដំបូង​ដោយជួយឲ្យក្លិប​ឈ្នះ 3-0 នៅពហុកីឡដ្ឋាន Camp Nou កាលពីសប្តាហ៍កន្លងទៅ ។
អ្នកគាំទ្រហង្សក្រហមខ្លះ បានបង្ហាញអារម្មណ៍ខកចិត្តជាមួយវិធីដែល Suarez ធ្វើ ក្រោយចំណាយពេល ៣ឆ្នាំ ដោយអបអរ របៀបរំអិលជង្គង់នៅជ្រុងម្ខាងកែងបាល់ជ្រុង​។
ជាមួយគ្នានេះកីឡាករសញ្ជាតិអ៊ុយរ៉ូហ្កាយរូបនេះ បានធ្វើការសុំទោសទៅកាន់អ្នកគាំទ្រហង្សក្រហម មុនការចាប់ផ្តើមប្រកួតជើងទី​២ ដោយបង្ហាញ ការអត់ធ្មត់ ប្រសិនបើគាត់ស្វែងរកគ្រាប់បាល់បាន នៅលើទឹកដី Anfield ។​
“ខ្ញុំមានការគោរពចំពោះអ្នកគាំទ្រហង្សក្រហមខ្ញុំពិតជាអរគុណដល់ពួកគេខ្លាំងណាស់បើខ្ញុំរកគ្រាប់បាល់បញ្ចូលទីប្រឆាំងនឹង Liverpool នៅទីនេះខ្ញុំនឹងមិនប្រារព្ធពិធីដូចគ្នានេះទេ។
លោកថា លោកអាចមកលេងនៅ ក្លិបអ្នកមានបុណ្យបាន ក៏ដោយសារតែហង្សក្រហមដែរ ហើយ Liverpool ជួយឲ្យខ្ញុំមានវិជ្ជាជីវៈ និងមានភាព ចាស់ទុំផងដែរ ៕