ភ្នំពេញ៖ លោក លី ចិត្តនិយម ប្រធានការិយាល័យអភិវឌ្ឍន៍ខេត្តព្រះសីហនុនៅថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០១៩នេះបានដឹកនាំក្រុមការងារយកគ្រឿងចាក់កាយទីលានចាក់បេតុងរំលោភលើឆ្នេរខ្សាច់របស់ក្រុមហ៊ុនចិននៅចំណុចឆ្នេរអូរត្រេះ២ ។នេះបើតាមគេហទំព័ររបស់រដ្ឋបាលខេត្តព្រះសីហនុ។
លោក លី ចិត្តនិយម និយាយថា ក្រុមហ៊ុនចិនNew Sea International Hotel បានលួចចាក់បេតុងនៅលើឆ្នេរខ្សាច់តែម្តង នៅចំណុចឆ្នេរអូរត្រេះ ២ ភូមិ ៦ ក្រុងព្រះសីហនុ។កន្លងមកក្រុមការងារបានចុះហាមឃាត់ដែរ តែពួកគេមិនស្តាប់។
លោក លី ចិត្តនិយម បានបញ្ជាក់ថា”ចំពោះមុខនេះត្រូវតែកាយចេញវិញអោយស្អាតបើមិនដូច្នេះទេនឹងមានវិធានការផ្លូវច្បាប់”៕

