វិរៈបុរស Man United ម្នាក់ចេញមុខការពារបញ្ហាកំហុសរបស់ David De Gea

0

មកដល់ពេលនេះកំពូលអ្នកចាំទីដៃស្អិតរបស់អេស្បាញកីឡាករ David De Gea ត្រូវបានអ្នកគាំទ្រក្លឹបបិសាចក្រហមនាំគ្នាទិះតៀនកាន់តែខ្លាំងជាពិសេសទៅលើបញ្ហាកំហុសដែលបណ្តាលឲ្យមានគ្រាប់បាល់ជាច្រើនកើតឡើងក្នុងការប្រកួតចុងក្រោយជាមួយនឹងBarcelona, Man CityនិងChelsea។

ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹក្លឹបលោកOle Solkjareនៅតែបន្តការពារសមត្ថភាពរបស់កីឡាកររូបនេះនិងបន្តអះអាងថាDe Geaនឹងអាចធ្វើឲ្យបានល្អប្រសើរឡើងវិញនូវទំរង់លេងរបស់គេ។ខណៈពេលជាមួយគ្នានេះផងដែរវិរៈបុរសម្នាក់របស់ក្លឹបគឺលោកSchmeichelក៏បានធ្វើការអះអាងស្រដៀងគ្នានេះដែរដោយការពារនូវការលេងរបស់កីឡាករវ័យ២៨ឆ្នាំរូបនេះថានឹងអាចល្អឡើងវិញជាមិនខាន។

លោកSchmeichelបានបន្តថាDe Geaជាវិរៈបុរសរបស់ក្លឹបក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះហើយដែលអ្នកគាំទ្រទាំងឡាយគួរតែពិចារណាឡើងវិញ។គួរបញ្ជាក់ថាព័ត៌មានចចាមអារ៉ាមជាច្រើននៅតែបន្តរវាងកីឡាកររូបនេះជាមួយនឹងក្លឹបយក្សអេស្បាញReal Madrid៕

ប្រែសម្រួល:Lee