Pochettino ទំនងជាមិនផ្លាស់ទៅណាឡើយក្រោយពិភាក្សាគ្នាពីផែនការក្លឹបរយៈពេលវែងជាមួយនឹងលោកDaniel Levy

0

Spurs បានធានានូវតំណែងលេខរៀងទី៣ច្បាស់ហើយសម្រាប់រដូវកាលនេះក្រោយយកឈ្នះក្រុមBournemouthកាលពីចុងសប្តាហ៍មក។នេះមានន័យថាSpursនឹងបន្តនៅលេងក្នុងក្របខណ្ឌChampion Leagueដដែលនារដូវកាលក្រោយគឺជារដូវកាលទី៤ជាប់គ្នាហើយដែលSpursមានវត្តមានក្នុងព្រឹត្តិការណ៍នេះ។

លោកគ្រូបង្វឹកក្លឹប Pochettino បានអះអាងថាលោកបានពិភាក្សាគ្នាជាច្រើនអំពីផែនការរយៈពេលវែងជាមួយនឹងប្រធានក្លឹបលោកDaniel Levy។ក្នុងនោះលោកបានលើកឡើងអំពីផែនការថ្មីសម្រាប់ក្លឹបទាំងរយៈពេល១ឆ្នាំ២ឆ្នាំនឹង៥ឆ្នាំទៅមុខផង។លោកបានបញ្ជាក់ហើយថាកីឡាដ្ឋានក៏រួចរាល់ទីលានហ្វឹកហាត់រួចរាល់ក្លឹបមិនបានទិញកីឡាករថ្មី២រដូវកាលហើយតែយើងនៅតែធ្វើបានល្អហេតុដូចនេះលោកជឿជាក់ថាLevyនឹងសម្រេចចិត្តក្នុងការធ្វើឲ្យមានភាពប្រែប្រួលកាន់តែប្រសើរថែមទៀតសម្រាប់ក្លឹបនារដូវកាលក្រោយ។

Pochettinoបានបន្តទៀតថាក្លឹបមកដល់ពេលនេះមានឈ្មោះល្បីល្បាញហើយដែលក្លឹបចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ការប្រជែងធំៗនិងរៀបខ្លួនឲ្យសាកសមជាក្លឹបខ្លាំងនានានៅអ៊ឺរ៉ុបដែរ៕

ប្រែសម្រួល:Lee