និមិត្តរួបដ៏ល្បីរបស់ក្លឹបយក្សអេស្បាញ Barcelona គឺកីឡាករ Xavi ទីបំផុតបានប្រកាសព្យូរស្បែកជើងហើយនៅចប់រដូវកាលនេះក្រោយពេលបានផ្លាស់ទៅលេងជាមួយនឹងក្លឹប Al Sadd នៅប្រទេសកាតាអស់រយៈពេល៤ឆ្នាំកន្លងមកគិតចាប់តាំងពីឆ្នាំ២០១៥។
កីឡាករអេស្បាញវ័យ៣៩ឆ្នាំរូបនេះបានសម្រេចចិត្តបញ្ចប់អាជីពជាកីឡាករបាល់ទាត់ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ថាលោកនឹងផ្តោតសំខាន់បន្តទៅលើការងារជាគ្រូបង្វឹកបាល់ទាត់អាជីពវិញ។Xaviបានអះអាងបែបនេះថាក្នុងរយៈពេល៤សប្តាហ៍ក្រោយលោកនឹងលាលែងចេញពីអាជីពជាកីឡាករហើយក្រោយពេលដែលបានបង្ហាញខ្លួននៅក្នុងកីឡានេះអស់រយៈពេល២១ឆ្នាំរួចមក។
ទោះបីជាយ៉ាងណាក្តីXaviដែលជួយBarcelonaលើកពានកំពូលអេស្បាញLa Ligaដល់ទៅប្រាំបីដងពានរង្វាន់Champion LeagueបួនដងពានCop del Reyបីដងនៅមិនទាន់បានបង្ហើបច្បាស់ពីព័ត៌មានលំអិតនៃអាជីពជាគ្រូបង្វឹកនៅទីណានៅឡើយទេ៕
ប្រែសម្រួល:Lee