Salah រងរបួស ក្រោយឈ្នះ Newcastle ទាំងតានតឹងបំផុត​ (មានវីដេអូខ្លី)

0

ការប្រកួតសប្តាហ៍ទី​៣៧ របស់ហង្សក្រហម បានធ្វើឡើងទាំងស្ថានភាពតឹង ដោយឈ្នះការប្រកួតក្រៅទឹកដីជាមួយ Newcastle ក្នុងលទ្ធផល 3-2 ។ ថ្វីបើកំពុងមានពិន្ទុឈ្នះទៅលើអ្នកការពារជើងឯករដូវកាលចាស់​មេឃខៀវមែនពិត ប៉ុន្តែមេឃខៀវរងចាំអ៊ុតលទ្ធផល ជាមួយក្លិបចចក នៅយប់នេះ ក្រោយសល់មួយប្រកួតក្នុងដៃទើបឈានដល់ការប្រកួត ៣៧ ដូចគ្នា ។ ទោះបីជាយ៉ាងណា អ្វីដែលបារម្ភបំផុតសម្រាប់ហង្សក្រហមនៅទីនេះ គឺ Mohamed Salah បានប៉ះទង្គិច​ជាមួយអ្នកចាំទី​ Martin Dubravka ដោយរងរបួសក្បាល ក្រោយប្រទាញប្រទង់ដណ្តើមបាល់លើអាកាស។
របួសនេះ ត្រូវបានព័ត៌មាន BBC យល់ឃើញថា អាចនឹងដាក់សម្ពាធដល់ការប្រកួតជាមួយ Barcelona សម្រាប់ជើងទី​២ ក្រោយចាញ់ 3-0 កាលពីជើងទី​១ ។​
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=v82ZK33ItLQ