Virgil van Dijk បានធ្វើការព្រមានទៅកាន់កីឡាករ Lionel Messi និងក្លិប Barcelona បន្ទាប់ពីក្លិបហង្សក្រហមបានបរាជ័យ ក្នុងជើងទី១ ពាន យូហ្វាឆាមពានលីក ។
ក្លិប Barcelona បានឈ្នះក្នុងលទ្ធផល 3-0 ក្នុងទឹកដីខ្លួនកាលពីយប់ថ្ងៃពុធ តាមរយៈគ្រាប់បាល់របស់ Messi និង Luis Suarez ។ ថ្វីបើក្នុងការប្រកួតនេះ ហង្សក្រហមបានបង្ហាញទម្រង់លេងល្អ ប៉ុន្តែពួកគេបានស្ថិតក្នុងស្ថានភាពលំបាក តាមរយៈគ្រាប់បាល់ពីរគ្រាប់ របស់ Messi ។
ទោះបីជាយ៉ាងនេះក្តី កីឡាករ Van Dijk នៅតែបង្ហាញពីក្តីសង្ឈឹមរបស់គាត់ ក្នុងការប្រកួតជើងទី២ នៅលើទឹកដី Anfield ហើយគាត់បាននិយថា «Messi ឈ្នះតែវាមិនមែនជាសង្គ្រាមនោះទេ» ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន កីឡាករខ្សែការពារសញ្ជាតិហុល្លង់បាននិយាយថា នៅពេលដែលអ្នកទាស់ប្រឆាំងជាមួយ Messi ហើយគាត់បានបង្ហាញទម្រង់លេងដ៏ល្អ ច្បាស់ណាស់អ្នកមិនអាចធ្វើអ្វីគាត់បាននោះទេ ហើយខ្ញុំពិតជាអរគុណណាស់ ដែលខ្ញុំមិននៅអេស្ប៉ាញ ដោយមិនចាំបាច់ជួបគាត់គ្រប់រដូវកាល ។ គាត់រកគ្រាប់បាល់បានពីរគ្រាប់ បានធ្វើឲ្យខ្ញុំខកចិត្ត ។
ប៉ុន្តែក្នុងបទសម្ភាសន៍ដាច់ដោយឡែក Van Dijk បានបន្ថែមថា 3-0 ហាក់ដូចជាមិនល្អនោះទេ ហើយស្តាប់មើលទៅវាដូចជាមានការភ្ញាក់ផ្អើល ប៉ុន្តែយើងបានបង្កើតឱកាសធំៗ គួរតែមានគ្រាប់បាល់មួយ ។
កីឡាករខ្សែការពារតម្លៃ ៧៥លានផោនរូបនេះ បានបន្ថែមថា វាពិតជាលំបាកខ្លាំងណាស់ សម្រាប់ការប្រកួតនៅ Anfield ។ ប៉ុន្តែលោក Jurgen Klopp បាននិយាយថាលោកពិតជាមានមោទនភាព ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគាត់ ជាមួយក្លិប Barcelona ។
នៅពេលដែលសួរថា តើលោកបានប្រាប់ដល់កីឡាករយ៉ាងម៉េចខ្លះក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ?
គ្រូបង្វឹករូបនេះបានឆ្លើយថា លោកប្រាប់ពួកគេមិនចាំបាច់ គិតរឿងការប្រកួតបន្ទាប់ជាមួយ Barcelona នោះទេ តែត្រូវផ្តោតអារម្មណ៍ ការប្រកួត ជាមួយ Newcastle ។ យើងត្រូវទៅសណ្ឋាគារ គេងឲ្យត្រឹមត្រូវ ក្រោកពីព្រលឹម ហោះទៅផ្ទះវិញហើយបន្ទាប់មក រៀបចំខ្លួនសម្រាប់ក្រុម Newcastle ដែលជាក្រុមមិនមួយមិនទាន់ស្គាល់ថាចាញ់នៅលីកកំពូលអង់គ្លេស ចាប់តាំងពីថ្ងៃទី៦ ខែមេសា មក៕