រដ្ឋមន្រ្តីមហាផ្ទៃស្នើអគ្គស្នងការនគរបាលជាតិកូរ៉េជួយបណ្តុះបណ្តាលនគរបាលជាតិកម្ពុជាលើជំនាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងព័ត៌មានវិទ្យា

0
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានស្នើឲ្យអគ្គស្នងការនគរបាលជាតិកូរ៉េជួយផ្តល់ការបណ្តុះបណ្តាលនគរបាលជាតិកម្ពុជា លើជំនាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការគ្រប់គ្រងបាតុកម្ម និងជំនួយឧបករណ៍សម្ភារៈបច្ចេកទេសមួយចំនួនសម្រាប់មណ្ឌលគ្រប់គ្រងចរាចរណ៍ទីក្រុង។
ជាការឆ្លើយតបទីភ្នាក់ងារនគរបាលជាតិកូរ៉េបានយល់ព្រមតាមសំណើររបស់សម្តេចក្រឡាហោម ស ខេង ដែលសម្ដេចបានស្នើឲ្យភាគីកូរ៉េ ជួយផ្តល់ការបណ្តុះបណ្តាលនគរបាលជាតិកម្ពុជាលើជំនាញប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មពត៌មានវិទ្យា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការគ្រប់គ្រងបាតុកម្មនិងជំនួយឧបករណ៍សម្ភារៈបច្ចេកទេសមួយចំនួនសម្រាប់មណ្ឌលគ្រប់គ្រងចរាចរណ៍ទីក្រុង។
យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេងបានឲ្យដឹងថានាលោកអគ្គស្នងការនៃទីភ្នាក់ងារនគរបាលជាតិកូរ៉េក៏បានជំរាបជូនសម្ដេចក្រឡាហោម ស ខេង អំពីការត្រៀមអញ្ជើញអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនគរបាលកូរ៉េ-អាស៊ាន ដែលនឹងប្រារព្ធឡើងនៅថ្ងៃ២៣ ខែតុលា ខាងមុខនេះ៕