អ្នកគាំទ្រក្លឹប Chelsea ជឿជាក់ថាក្លឹបសម្រេចចិត្តឈប់លក់ Hazard ហើយក្រោយការប្រកាសឯកសណ្ឋានថ្មី

0

មកដល់ពេលនេះអ្នកគាំទ្រក្លឹបតោខៀវ Chelsea ត្រូវបានក្លឹបបង្ហាញថាខ្លួនបានព្យាយាមគ្រប់វិធីដើម្បីធ្វើយ៉ាងណាឲ្យកំពូលកីឡាករល្អបំផុតប៊ែលហ្ស៊ិក Eden Hazard នឹងសម្រេចចិត្តបន្តស្នាក់នៅជាមួយនឹង Stamford Bridge ទៀតនារដូវកាលក្រោយ។

អស់មួយរយៈដែលព័ត៌មានជាច្រើនបានអះអាងកីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះកំពុងមានទំនាក់ទំនងក្នុងការផ្លាស់ទៅលេងជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid ជាមួយនឹងនិមិត្តរូបរបស់ខ្លួនគឺលោកZinedine Zidane។

បើទោះបីជាយ៉ាងណាក្តីកាលព្រឹកថ្ងៃព្រហស្បតិ៍នេះក្លឹបដែលបានធ្វើការបង្ហោះវិដេអូនៃឯកសណ្ឋានថ្មីរបស់ខ្លួននោះគឺត្រូវបានធ្វើឡើងដោយមានការថតផ្ទាល់ជាមួយនឹងកីឡាកររូបនេះផងដែរដែលវាកំពុងបានធ្វើឲ្យអ្នកគាំទ្រកាន់តែមានទំនុកចិត្តជាមួយនឹងក្លឹបទៅលើរឿងនេះ៕

ប្រែសម្រួល:Lee