The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី២៩ខែមេសានេះបានឲ្យដឹងថាអ្នកចាំទីអង់គ្លេសកីឡាករJoe Hartដែលបានលេងជាមួយនឹងក្លឹបBurnleyកាលពីរដូវក្តៅមុននិងមានឈ្មោះជាកីឡាករជម្រើសជាតិ១រហូតមកនោះនឹងឈានទៅដល់ចុងបញ្ចប់នៃកុងត្រាហើយនាពេលខាងមុខ។
ប្រភពដដែលបានសរសេរទៀតថានឹងមិនមានកុងត្រាថ្មីបន្តណាកើតឡើងឡើយជាមួយនឹងក្លឹបនេះដោយសារតែទំរង់លេងដែលមិនល្អប្រសើររបស់កីឡាកររូបនេះហើយជឿជាក់ថារដូវក្តៅខាងមុខHartនឹងត្រូវដើរចេញទាំងគ្មានតម្លៃខ្លួនឡើយ។
មានន័យថាកីឡាករវ័យ៣២ឆ្នាំដែលបានចុះកុងត្រារយៈពេល២ឆ្នាំជាមួយនឹងBurnleyក្នុងតម្លៃ៤លានផោនកាលពីរដូវក្តៅរូបនេះនឹងត្រូវចាកចេញទោះបីជាត្រឹមបានបង្ហាញខ្លួនរយៈពេលបានតែ១២ខែក្តី៕
ប្រែសម្រួល:Lee