អ្នកសុំទាននឹងមានប័ណ្ណសមធម៌ សម្រាប់ទទួលសេវាព្យាបាលដោយមិនគិតថ្លៃ

0

ភ្នំពេញ៖ លោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា រាជរដ្ឋាភិបាលបានគិតគូរ ដល់អ្នកក្រីក្រ ពិសេសអ្នកសំទានតាមផ្លូវ ដោយបានធ្វើជាប័ណ្ណសមធម៌ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគេពេលមានជំងឺ ចូលពេទ្យសម្រាកព្យាបាល ដោយឥតគិតថ្លៃ ហើយអ្នកទៅ កំដរក៏រដ្ឋផ្តល់ជាថវិកាជូនផងដែរ។នេះបើយោងតាមគេហទំព័រក្រសួងព័ត៌មាន។
នៅក្នុងប្រជុំសាមញ្ញ ប្រចាំសប្តាហ៍ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មានបានបញ្ជាក់ថាគោលនយោបាយនេះមានសារះសំខាន់ណាស់ដើម្បីផ្តល់សេវាថែទំាសុខភាពសាធារណ ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពព្យាបាលជំងឺ៕