តួលេខបង្ហាញថា Pogba ដើរច្រើនជាងគេបំផុតក្នុងទីលានក្នុងចំណោមខ្សែបម្រើនៅអង់គ្លេស

0

កីឡាករខ្សែបម្រើថ្លៃបំផុតលើលោក Paul Pogba បានក្លាយទៅជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅលីកកំពូលអង់គ្លេសជាពិសេសនៅជាមួយនឹងក្លឹប។គ្រប់គ្នាកំពុងមានការលើកឡើងអំពីសមត្ថភាពលេងនិងអត្តចារិតរបស់កីឡាករ។

ជាតួលេខជាក់ស្តែងដែលបានបង្ហាញថាកីឡាករខ្សែបម្រើថ្លៃបំផុតរូបនេះក៏ប្រហែលជាមានឈ្មោះជាកីឡាករខ្សែបម្រើដែលខ្ជិលបំផុតផងដែរនៅអង់គ្លេស។ក្នុងចំណោមកីឡាករខ្សែបម្រើទាំង៧៩នាក់នៅលីកកំពូលអង់គ្លេស Pogba បានជាប់ចំណាត់ថ្នាក់លេខដែលដើរនៅលើទីលានច្រើនជាងគេគឺរហូតទៅដល់៦៤ភាគរយនៃចំងាយសរុបដែលកីឡាកររូបនេះបានបង្ហាញខ្លួន៣២២គីឡូម៉ែត្រ។

ព័ត៌មាននៃការចាកចេញពីក្លឹបជាមួយនឹងការចង់បានរបស់Real Madridនិងក្លាយទៅជាការពិតកាន់តែច្បាស់ហើយជាពិសេសនៅពេលដែលភ្នាក់ងាររបស់កីឡាករគឺលោកMino Raiolaបានលប់ចោលកិច្ចប្រជុំជាមួយនឹងMan Unitedអំពីលទ្ធភាពនៃការបន្តកុងត្រាថ្មីនោះ៕

ប្រែសម្រួល:Lee