Ozil,Mkhitaryan និង Mustafi ស្ថិតក្នុងចំណោមកីឡាករទាំង៧ដែលលោក​ Emery រីករាយក្នុងការលក់ចេញ

0

ប្រភពព័ត៌មានរបស់អង់គ្លេសចេញផ្សាយនៅថ្ងៃពេលចុងក្រោយនេះបានបញ្ជាក់ថាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោកUnai Emery កំពុងស្ថិតនៅក្នុងស្ថានភាពរងសំពាធខ្លាំងជាពិសេសបញ្ហាហិរញ្ញវត្ថុដោយសារតែមិនអាចនាំចូលកីឡាករចំណូលថ្មីបានសោះបែបនេះ។

ប្រភពដដែលបានសរសេរទៀតថាលោក Emery នៅសល់ជម្រើសមួយចុងក្រោយគឺប្រមូលកីឡាករមិនសូវមានទំរង់លេងល្អដើម្បីលក់ចេញនិងប្រមូលបានលុយមួយចំនួនមកវិញ។ក្នុងនោះក្រៅតែពីខ្សែការពារអាល្លឺម៉ង់កីឡាករ Mustafi នោះគេជឿជាក់ថាកីឡាករទាំងអស់៧នាក់ដែលលោក Emery នឹងរីករាយក្នុងការលក់ចេញនាពេលខាងមុខ។

OzilនិងMkhitaryanក៏ស្ថិតនៅក្នុងបញ្ជីកីឡាករទាំង៧រូបនោះផងដែរដោយលោកEmeryសង្ឃឹមថាប្រាក់ដែលបានមកពីការលក់នេះនឹងបូកផ្សំជាមួយនឹងកញ្ចប់ប្រាក់របស់ក្លឹបដែលប្រភពព័ត៌មានខ្លះបានសរសេរថាមានតែ៣០លានផោននោះផងដែរដើម្បីសម្លឹងមើលកីឡាករចំណូលថ្មីមកវិញឲ្យបាន៕

ប្រែសម្រួល:Lee