វ័យ៣២ឆ្នាំមែន Cavani នៅតែខ្លាំងរដូវកាលនេះប៉ុន្តែកំពុងសម្លឹងមើលទ្រនំថ្មី

0

កីឡាករខ្សែប្រយុទ្ធរឹងមាំ ​Ed​​in​s​o​n​ C​a​va​n​i​ ​ដែល​មា​ន​វ័យដល់ទៅ៣២ឆ្នាំទៅហើយនោះនៅតែបន្តរីករាយនឹងទំរង់លេងរបស់ខ្លួនដដែលនៅរដូវកាលនេះដោយក្នុងនោះគេអាចរកគ្រាប់បាល់បានរហូតទៅដល់២២គ្រាប់ក្នុងការបង្ហាញទាំង២៧លើកឲ្យក្លឹបPSG។

ប៉ុន្តែជឿជាក់ថារូបគេនឹងមិនស្ថិតនៅក្នុងបញ្ជីកីឡាករសំខាន់សម្រាប់ក្លឹបសេដ្ឋីបារាំងនេះទៀតឡើយក្រោយការមកដល់របស់កំពូលខ្សែប្រយុទ្ធបារាំងវ័យក្មេង Mbappe និងជាពិសេស Neymar ផងនោះហើយលើលពីនេះទៀតគឺកុងត្រាចាស់របស់គេនៅសល់តែ១ឆ្នាំទៀតផងដែរ។

វាបានក្លាយទៅជាភ្លើងខៀវសម្រាប់ក្លឹបអង់គ្លេសតោខៀវ Chelsea ដែលកំពុងជួបវិបត្តិខ្សែប្រយុទ្ធក្នុងនោះទាំង Giroud និងកីឡាករខ្សែប្រយុទ្ធខ្វីជើង Higuain សុទ្ធតែមិនអាចជួយក្លឹបនេះប្រជែងពានរង្វាន់អង់គ្លេសបានខ្លាំងឡើយនៅរដូវកាលនេះ៕

ប្រែសម្រួល:Lee