Robbie Fowler វិរៈបុរស Liverpool ទទួលបានការងារដំបូងជាគ្រូបង្វឹកក្លឹប

0

Robbie Fowler អតីតកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool និងមានឈ្មោះជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវតិ្តនៃលីគកំពូលរបស់អង់គ្លេស Premier League បានវិលត្រឡប់មករកអាជីពក្នុងពិភពបាល់ទាត់វិញហើយប៉ុន្តែមិនមែនក្នុងនាមជាកីឡាករឡើយ។

ការវិលត្រឡប់មកវិញត្រូវបានគេមើលឃើញថាលោកនឹងត្រូវធ្វើដំណើរទៅកាន់លីកកំពូលរបស់អូស្ត្រាលីក្នុងនាមជាគ្រូបង្វឹកក្លឹបនៅទីនោះ។ការងារថ្មីជាមួយនឹងក្លឹប Brisbane Roar ក្នុងនាមជាគ្រូបង្វឹកលើកនេះគឺជំនួសតំណែងរបស់លោក John Aloisi។

គួរឲ្យដឹងដែរថាបុរសវ័យ៤៤ឆ្នាំរូបនេះនឹងប្រើពេល២ឆ្នាំនៅអូស្ត្រាលីនេះបន្ទាប់ពីបានបដិសេធក្នុងការទៅធ្វើការងារជាមួយនឹងក្លឹប North Queensland Fury និង Perth Glory របស់អូស្ត្រាលីដូចគ្នា៕

ប្រែសម្រួល:Lee