Man Utd ចាញ់ងើបមុខមិនរួចក្រោមថ្វីជើង Everton (មានវីដេអូខ្លី)

0

ក្រោយចាញ់ក្លិប Barcelona ធ្លាក់ចេញពីពានរង្វាន់យូហ្វាឆាមពានលីក ក៏ស្រាប់តែនៅរាត្រីនេះក្នុងលីកកំពូលអង់គ្លេស ក្លិបបិសាចក្រហមបាន ទទួលលទ្ធផលកកឈាមមួយទៀតគឺចាញ់ម្ចាស់ផ្ទះ Everton ក្នុងលទ្ធផល 4-0 ដែលជាលទ្ធផលមួយនឹកស្មានមិនដល់ ។​

បើកឆាកប្រកួតបាន១៣នាទី កីឡាករ Richarlison រកឲ្យម្ចាស់ផ្ទះនាំមុខ នៅនាទី២៨ កីឡាករ Gylfi Sigurdsson រកបានមួយគ្រាប់ទៀតនាំមុខ​ 2-0 Lucas Digne រកបាននៅនាទី ៥៦ និង Theo Walcott រកបាននៅនាទី​៦៤ ។​
លទ្ធផលចាញ់របស់បិសាចក្រហម បានធ្វើឲ្យក្លិបនេះបាត់បង់ឱកាសឡើងទៅកាន់កំពូលតារាងលេខ ៤ លីគកំពូល​អង់គ្លេស ដោយឈរទ្រឹងនៅលេខ រៀងទី​៦ មាន ៦៤ពិន្ទុ ខណៈដែល Spurs លេខរៀងទី​៣ មាន ៦៧ពិន្ទុ និង Arsenal មាន ៦៦ ពិន្ទុក្នុងដៃ ស្ថិតនៅលេខរៀងទី​៤ ។​
សម្រាប់លីគអង់គ្លេសនៅសល់ ៤ប្រកួតទៀតប៉ុណ្ណោះ នឹងត្រូវបានបញ្ឈប់ជាស្ថាពរ ៕
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ

https://www.youtube.com/watch?v=xlnBG_C6bsI