ក្រោយពីកៀងគរ អ្នកសិល្បៈល្បីៗ ឲ្យចូលរួមធ្វើសកម្មភាពសប្បុរសធម៌ ជួយក្មេងៗដែលបាត់បង់សតិបញ្ញា នៅបុរីទារក កាលពីសប្តាហ៍មុននេះ ម្ចាស់ហាងមីស៊ុបកូនកាត់ទីតាំងនៅកោះពេជ្រ នៅតែរំពឹងថា មានមហាជននឹងចូលរួមហូបមីស៊ុបកូនកាត់ ដោយបានទាំងឆ្អែត និងបានចូលរួមជួយសង្គមផងដែរ ។
ម្ចាស់ហាងមីស៊ុបកូនកាត់ គង់ វណ្ណា បានលើកឡើងថា ក្រោយពីបានមើលឃើញសកម្មភាពក្មេងៗ ដែលបាត់បង់សតិបញ្ញា នៅបុរីទារក ម្ចាស់ហាងខាងលើថាឈប់ចាយវាយផ្តេសផ្តាស់ហើយ ដោយយកថវិកាដែលរកបានទៅចូលរួមក្មេងៗកំព្រាផ្សេងៗទៀត ដែលកំពុងជួបបញ្ហា ។
ការជួយខាងលើ ម្ចាស់ហាងស៊ុបកូនកាត់ និងប៊ុសហ្វេសាច់អាំងសមុទ្របៃតង មិនមែនជាលើកទី១នោះទេ ដែលបានធ្វើសកម្មភាពសប្បុរសធម៌នេះ ឡើង ហើយនៅតែបន្តអះអាងថានៅមានសកម្មភាពជួយដល់ក្មេងៗ ជាច្រើនទៀត នៅខែខាងមុខនេះ។
ម្ចាស់ហាងខាងលើបានបន្តថា អ្វីៗសំខាន់នៅទីនេះ ក្រៅពីថវិកាផ្ទាល់ នៅរំពឹងថាបងប្អូនមហាជន នឹងចូលរួមញ៉ាំ មីស៊ុបកូនកាត់ និង ប៊ុសហ្វេសាច់អាំងសមុទ្របៃតង ដោយបានទាំងឆ្អែតឆ្ងាញ់ពិសារ មានគ្រប់រសជាតិ ថែមទាំងបានចូលជួយសង្គមថែមទៀតផង ដោយម្ចាស់ខាងរូបនេះ ថានឹងដក ២០ភាគរយនៃមីស៊ុបមួយចានមានតម្លៃ ១២៨០០ រៀល ថែមភេសជ្ជៈមួយកែវ ដើម្បីរក្សាថវិកាទាំងនោះ ជួយដល់កុមារកំព្រា និងចាស់ជរា ។
បញ្ជាក់ផងដែរថា មីស៊ុបកូនកាត់ និងប៊ុសហ្វេសាច់អាំងសមុទ្របៃតង មានបីសាខា សាទី១ផ្លូវ107កែង242សង្កាត់បឹងប្រលឹតខណ្ឌ7មករា
សាទី២ក្នុងកោះពេជ្រ ទល់មុខមាត់ទន្លេរជិតផ្សារាត្រីកោះពេជ្រ សាខាទី3 ក្នុងក្រុងតាខ្មៅ លើផ្លូវ110 ផ្ទះលេខ25 ហើយអាចធ្វើការខលកក់ កន្លែង តាមរយៈលេខ 077622229 /011522288 ៕