Jan Vertonghen ថាជារឿងឆ្កួតដែល Ajax ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

0

ខ្សែការពាររបស់ Spurs កីឡាករ Jan Vertonghen បានលើកឡើងថា​វាជារឿងឆ្កួតឡប់ ដែលឃើញអតីតក្លិបរបស់ខ្លួន Ajax ឡើងមកកាន់ វគ្គ៤ក្រុមចុងក្រោយ​នៃពានរង្វាន់ យូឆ្វាឆាមពានលីក​។​
ក្រុមយក្សរបស់ហុល្លង់ កំពុងស្ថិតនៅក្នុងការប្រកួតប្រជែង ក្នុងពានរង្វាន់អឺរ៉ុប ដោយធ្វើរឿងភ្ញាក់ផ្អើលទម្លាក់ក្លិប Real Madrid និង Juventus ។
Jan Vertonghen បានចាប់ផ្តើមអាជីពរបស់ខ្លួនជាលើកដំបូង នៅទីក្រុង​អាំស្ទឺដាំ មុនពេលផ្លាស់មក Spurs នៅឆ្នាំ ២០១២ ។​
ខ្សែការពារ​ជើងខ្លាំងរូបនេះ បាននិយាយថា ការប្រកួតប្រជែង​ជាមួយ Ajax គ្មានរឿងអីត្រូវភ្ញាក់ផ្អើលនោះទេ ព្រោះថាគាត់បានត្រៀមខ្លួន រួចរាល់ហើយ ដើម្បីជួប​។​ លោកបានប្រាប់បណ្តាញព័ត៌មានចក្រភពអង់គ្លេស ថា វាជារឿងឆ្កួតណាស់ ដែលពួកគេស្ថិតនៅទីនេះ ។ លោកថា លោកបានតាមដានគ្រប់ការប្រកួតរបស់ Ajax ហើយលោកថាលោកដឹងថាពួកគេល្អស្ថិតក្នុងកម្រិតណា ។
កីឡាករ​អាយុ ៣១ឆ្នាំរូបនេះបានបន្តទៀតថា ក្នុងការចាប់ផ្តើមដំបូង​នៅក្របខណ្ឌ​យូហ្វាឆាមពានលីក ពួកគេ​ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ប៉ុន្តែឥលូវនេះ វាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ពួកគេមានសមត្ថភាពត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែលោកយល់ថា​វានឹងក្លាយជាសមរភូមិក្តៅដែរ រវាងក្លិបទាំងពីរ ។​
Tottenham នឹងទទួល Ajax សម្រាប់ជើងទី​១ នៅថ្ងៃទី៣០ ខែមេសា៕