តិរច្ឆាន! ឪនិងកូនផឹកស៊ីដូយឈ្លោះគ្នា កូន​ទាញពូថៅកាប់ឪពុកខ្លួនស្លាប់ក្នុងថ្លុកឈាម

0

«ក្រុងភ្នំពេញ»៖ ចាត់ទុក​ជារឿង​ប្លែកៗប្រចាំថ្នាំកុរ ដោយកូនទាញពូថៅកាប់សម្លាប់ឪពុករបស់ខ្លួនព្រោះទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី កាប់រហូតដល់ស្លាប់ក្នុងថ្លុកឈាម។

បើតាមសេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង២២ថ្ងៃទី១៨ខែមេសា ឆ្នាំ២០១៩។

ជនដៃដល់ឈ្មោះ ឡេង ហន ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិព្រៃរូងឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវជាកូនជនរងគ្រោះ។រីឯឪពុកបង្កើតដែលជាជនរងគ្រោះ ឈ្នោះ ឡេង សៅ អាយុ ៥០ឆ្នាំមានទីលំនៅភូមិកើតហេតុ បានស្លាប់នៅក្រោយផ្ទះរបស់ខ្លួន។កន្លងមកជនសង្ស័យជាកូន ត្រូវបានឪពុកប្រដៅអប់រំ និងវ៉ៃជាច្រើនលើកច្រើនសារព្រោះ ខឹងប្រើប្រាស់គ្រឿងញៀន។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យនិងជនរងគ្រោះ បានផឹកស៊ីជាមួយគ្នា រួមទាំងអ្នកជិតខាងផងដែរ។លុះដល់ពេលកើតហេតុ អ្នកផឹកជាមួយបានទៅផ្ទះវិញអស់ នៅសល់តែពីរនាក់ឪពុកនិងកូនដែលផឹកបន្តជាមួយគ្នា ក៏ចាប់ផ្តើម​ទំនាស់ពាក្យសម្ដី ហើយឪពុកក៏ឡើងទៅលើផ្ទះ រួចបានឃើញទូរស័ព្ទជនសង្ស័យកំពុងបញ្ចូលភ្លើងក៏ជាន់កម្ទេចទូរស័ព្ទនោះថែមទាំងធាក់កូន ពីរទៅបីជើង។
ផ្តើមចេញពីជម្លោះនេះ ដែលជាហេតុកូន​តិរច្ឆាន បានស្ទុះទាញពូថៅ មកកាប់ចំជង្គង់ឪពុកហូរឈាមស្រោច និងបន្តកាប់ចិញ្ច្រាំឪពុកខ្លួនរហូតដល់ស្លាប់នៅកន្លែងតែម្ដង ។

ក្នុងនោះសមត្ថកិច្ចបានប្រើកម្លាំងអន្តរាគមខេត្ត ចុះចាប់បាននៅវេលាម៉ោងជិត៥ទាបភ្លឺឈានចូលថ្ងៃទី១៩ខែមេសាឆ្នាំ២០១៩នេះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាប់សម្លាប់ឪពុកខ្លួនមែន! មូលហេតុមកពីឈ្លោះគ្នាកាប់គាត់ឲ្យរបួស បើមិនសម្លាប់គាត់ចោលទេ គាត់នឹងសងសឹកខ្ញុំវិញមិនខាន!។បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ដោយឡែកសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕