មិនខុសឆ្នាំ 2009 និង2011 Barcelona ទម្លាក់ Man Utd ចេញពីយូហ្វាឆាមពានលីក(មានវីដេអូខ្លី)

0

វាមិនខុសអីពីការប្រកួតជួបគ្នាក្នុងឆ្នាំ ២០០៩ និង ២០១១ នោះទេក្លិបអ្នកមានបុណ្យ Barcelona ធ្វើបានល្អ ដោយយកឈ្នះទៅលើក្លិប Man Utd ក្នុងលទ្ធផល 3-0 នៅរាត្រីទៀបភ្លឺនេះ ឡើងទៅកាន់វគ្គបន្ត ៤ក្រុមចុងក្រោយ ដោយក្នុងនោះអាចទៅជួប Porto ឬ Liverpool ។​

លទ្ធផលនារាត្រីទៀបភ្លឺនេះ គ្រាប់បាល់របស់ Barcelona រកបានដោយកីឡាករ Lionel Messi​ នៅនាទី ១៦ និងនាទី ២០ ហើយ Coutinho រកគ្រាប់បាល់ទី​៣ នៅនាទី​៦១ ។ សរុបទាំងពីរជើង Man Utd មិនអាចបំបែកពងមាន់របស់ Barcelona បាន ដោយចាញ់ 0-4 ។
ក្រុមដែលអាចមានសង្ឈឹមឡើងមកជួប Barcelona នៅវគ្គ ៤ក្រុម គឺ ហង្សក្រហម Liverpool ហើយ​ Ajax អាចជួប Spurs ឬ Man City ដោយរងចាំអ៊ុតលទ្ធផលនៅរាត្រីទៀបភ្លឺឈានចូលថ្ងៃទី​១៨ ខែមេសា ៕
ទស្សនា​វីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=QQXC37DuJqc