Bayern Munich ឡើងទៅកំពូលតារាង​សារជាថ្មី ក្រោយឈ្នះ 4-1 (មានវីដេអូខ្លី​)

0

ក្លិប​ជើងខ្លាំង FC Bayern München បានឡើងទៅកាន់កំពូលតារាង​សារជាថ្មីម្តងទៀត ក្រោយឈ្នះទៅលើក្លិបម្ចាស់ផ្ទះ Fortuna Düsseldorf
ក្នុងលទ្ធផល 4-1 ក្នុងការប្រកួតនារាត្រីយប់មិញនេះ ។​
ការប្រកួតសប្តាហ៍ទី​២៩នេះ Bayern München បានរកគ្រាប់បាល់ទី​១ នៅនាទី ១៥ និង ៤១ ដោយកីឡាករ Kingsley Coman និងនាទី ៥៥ ដោយកីឡាករ Serge Gnabry ។ ប៉ុន្តែនៅនាទី ៨៩ កីឡាករ Dodi Lukebakio បានជួយឲ្យម្ចាស់ផ្ទះ បំបែកពងមាន់ភ្ញៀវវិញ ក្នុងលទ្ធផល 1-3 និង Leon Goretzka បានបន្តឲ្យក្លិបជើងខ្លាំងអាល្លឺម៉ងនាំមុខផ្តាច់ព្រ័ត្រក្នុងលទ្ធផល 1-4 នៅនាទី ៩០ ។​
ជ័យជម្នះ របស់ Bayern Munich នេះបានជួយឲ្យក្លិបនេះ ឡើងទៅកាន់កំពូល​តារាង មាន ៦៧ពិន្ទុ ខណៈ Dortmund មាន ៦៦ ពិន្ទុ ៕
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ​៖

https://www.youtube.com/watch?v=WPfcuYzUjvs