«ក្រុងភ្នំពេញ»៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការរិះគន់អ្នកកាន់កម្មវិធីផ្សាយរបស់ ទទក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។
លោក លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «មើលការផ្សាយរបស់ ទទក និយាយពីស្វាយរៀងរួចក៏កាត់ឆក់កណ្តៀតទៅនិយាយពីព្រៃវែងកំពង់ស្ពឺ ឆ្កុយ គ្មានលាគ្មានប្រាប់ ហាក់ដូចអ្នកកាន់កម្មវិធីគ្មានគំរោងអីក្នុងដៃសោះ » ៕