មិនទាន់ឆ្លងផុត Man Unitedផង Coutinhoនិយាយថា ក្រុមមួយដែលខ្លួនចង់ប្រកួតជាមួយ វគ្គផ្តាច់ព្រ័ត្រ Champion League

0

Philippe Coutinho បាននិយាយថា ការប្រកួតរវាង Barcelona និងLiverpoo lនៅវគ្គចុងក្រោយ នៃការប្រកួត Champion League គឺជាអ្វីដែលគេប្រាថ្នាចង់មានវត្តមាន ដោយជឿជាក់ថាការប្រកួតនេះនឹងអាចធ្វើឲ្យរូបគេ អាចទទួលបាន បទពិសោធដ៏ល្អមួយ ពីទំរង់លេងរបស់ខ្លួនបន្ថែមទៀត។

Barcelona ដែលនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ទឹកដីរបស់ Man Unitedនាយប់ថ្ងៃពុធនេះ នៅមិនទាន់ជឿជាក់១០០ភាគរយទេ ថានឹងអាចយកម្ចាស់ផ្ទះ ឬអត់ខណៈដែលមួយថ្ងៃក្រោយ Liverpoolនឹងត្រូវប៉ះជាមួយនឹងPorto។

ក្រុមឈ្នះនៅក្នុងការប្រកួតទាំង២នេះ នឹងត្រូវប្រកួតជាមួយនឹងក្រុមឈ្នះផ្សេងទៀត ដែលមានន័យថាបើ Barcelona និង Liverpoolបន្តជ័យជំនះវគ្គ១ភាគ៤ទៀតនោះ ក្រុមទាំងពីរនឹងត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងម៉ាឌ្រីត នាថ្ងៃទី១ខែមិថុនាខាងមុខជាមិនខាន៕

ប្រែសម្រួល:Lee