អ្នកដំណើររិះគន់ភាពឈ្លើយ តៃកុងរបស់ក្រុមហ៊ុនដឹកជញ្ចូន ឡារីតា

0

ក្រុងភ្នំពេញ ៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Khun Bunnath បានសរសេរនៅលើគណនីហ្វេសប៊ុកលោក ម្សិលមិញដោយបង្ហាញពីភាពឈ្លើយរបស់តៃកុងឡាន ក្រុមហ៊ុនដឹកជញ្ជូន ឡារីតា ។

លោកបានសរសេរថា មិនមែនជើងកាងស្អីទេ គឺទិញសំបុត្រឡានទំនើបខុស។ លោកម្ចាស់តាកុងឡាន សំដីថ្នាក់ឧកញ្ញ៉ា គ្រាន់តែរាយការណ៍ជូនលោកថា ម៉ាសុីនត្រជាក់ខូចហើយ គ្រប់ៗគ្នាក្តៅណាស់។ លោកតបថា ចង់ត្រជាក់ ទៅទិញទឹកដុំទឹកកក៥០០០រៀល មកឪបនឹងដើមទ្រូងទៅ។ ថ្ងៃនឹងគាត់ជួយថៅកែឡានគាត់ ខាតសំបុត្រមនុស្សជិត១០នាក់ ហើយសន្យាថា យកទៅបញ្ចុះបញ្ចូលមនុស្សមួយចំនួនទៀត កុំបន្តទិញសំបុត្រឡានក្រុមហ៊ុនទៀត រហូតដល់លោកតាកុនឡាន ត្រូវបានដេញចោល…៕