«ក្រុងភ្នំពេញ» ៖ រឿងប្លែកទៀតហើយនៅក្នុងសង្គមសិល្បៈ ដោយតារាសម្តែងស្រី ទីទី បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់កញ្ញាថា អ្នកដឹនាំម្នាក់បានជំពាក់លុយរបស់នាង ដែលបង្កឲ្យមានការចាប់អារម្មណ៍ពីអ្នកសិល្បៈ និងអ្នកដឹកនាំសម្តែង ។
ទីទី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ថា លុយខ្ញុំកាលសង ខលទៅមិនលើកចង់ម៉េច កុំឲ្យខ្ញុំក្តៅផុសរូបទៀតណា ប្រាប់ ។ ក្នុងនោះដែរ ទីទីក៏បានបង្ហាញពីឈ្មោះដែលនាងថតដាក់ក្នុងទូរស័ព្ទថា បងអ្នកដឹកនាំសម្តែង បង ណាថាន់ ។
ក្នុងបទសម្ភាសន៍តាមឆាតជាមួយ OBN Asia វិញទីទីបានប្រាប់ថា «អ្នកដឹកនាំសម្តែងខាងលើ បានជំពាក់លុយនាងខ្ញុំចំនួន ៥០០ ដុល្លារអាម៉េរិក ក្នុងបានសង១៥០ដុល្លារ សល់ ៣៥០ដុល្លារទៀត មិនទាន់សង» ។ តារាស្រីសាច់សខ្ចីទម្រង់មុខទាក់ទាញរូបនេះបានប្រាប់បន្តថា ចំនួនទឹកប្រាក់ដែល ជំពាក់នោះ អូសបន្លាយរហូតដល់មួយឆ្នាំហើយ ដែលកញ្ញាចាត់ទុកថា អ្នកដឹកនាំសម្តែងនោះ មិនមែនខ្ចីទេគឺចង់បោកតែម្តង ទើបខលមិនលើកទាល់តែសោះ ។ កញ្ញាបានបន្តថា កុំឲ្យនាងក្តៅចិត្ត នាងនឹងផុសរូបថតបញ្ចេញជាសាធារណៈតែម្តង ហើយលែងខ្វល់ហើយ រឿងលុយជំពាក់នោះ ឲ្យដឹងដៃគ្នាតែម្តង ។ កញ្ញាបានបញ្ជាក់ថា អ្នកដឹកនាំសម្តែងខាងលើនោះ បច្ចុប្បន្នធ្វើការនៅហង្សមាស៕



