Gareth Southgate រីកមុខរីកមាត់មិនស្ទើរឡើយពេលបានឃើញតារាងចំណាត់ថ្នាក់ថ្មីចេញដោយFIFA

0

តារាងចំណាត់ថ្នាក់នៃបណ្តាលប្រទេសទាំងឡាយលើលោកដោយ FIFA កាលពីពេលថ្មីៗនេះបានក្លាយទៅជាដំណឹងល្អបំផុតសម្រាប់អ្នកគាំទ្រទាំងអស់របស់ក្រុមជម្រើសជាតិអង់គ្លេសជាពិសេសគ្រូបង្វឹកវ័យក្មេងលោក Gareth Southgate។

អង់គ្លេសឡើងមកកាន់តំណែងលេខ៤លើកំពូលតារាងពីក្រោយក្រុមជម្រើសជាតិប៊ែលហ្ស៊ីកបារាំងនិងប្រេស៊ីលខណៈដែលអង់គ្លេសកំពុងស្ថិតនៅក្នុងវគ្គជម្រុះពានរង្វាន់អ៊ឺរ៉ុបឆ្នាំ២០២០ប៉ុន្តែបានរកបានគ្រាប់បាល់ដល់ទៅ៥គ្រាប់មកហើយក្នុងជ័យជំនះលើក្រុមឆេកនិងម៉ុងតេណេក្រូ។
លើសពីនេះក្រោយតែពីបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យកាលពីប្រកួតពានរង្វាន់ពិភពលោកនៅរុស្សីក្រុមអង់គ្លេសបច្ចុប្បន្នមានទំរង់លេងយ៉ាងល្អបំផុតមិនធ្លាប់មានហើយកំពុងមានការងារនៅវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់UEFA Nation Leagueនៅក្នុងប្រទេសប៉ទុយហ្គាល់ទៀតផង៕

ប្រែសម្រួល:Lee

FIFA World Rankings – top 10
1. Belgium – 1737
2. France – 1734
3. Brazil – 1676
4. England – 1647
5. Croatia – 1621
6. Uruguay – 1613
7. Portugal – 1607
8. Switzerland – 1604
9. Spain – 1601
10. Denmark – 1586