នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងមេឃខៀវ Man City ជាមួយនឹងក្រុម Brighton កីឡាករខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling នឹងធ្វើរឿងដែលគួរឲ្យសរសើរមួយតាមរយៈការចំណាយលុយផ្ទាល់ខ្លួនទិញសំបុត្រឲ្យក្មេងនៅក្នុងសាលារៀនមួយកន្លែងដែលធ្លាប់សិក្សារៀនសូត្រចំនួន៥៥០នាក់ឲ្យបានចូលទស្សនាការប្រកួតមួយនេះ។
ខ្សែប្រយទ្ធអង់គ្លេសរូបនេះធ្លាប់បានធំធាត់ឡើងនៅក្បែរទៅនឹង Wembley បានសម្រេចចិត្តផ្តល់ឱកាសឲ្យសិស្សរាប់រយនាក់ពីសាលារៀនដែលមានឈ្មោះថា Ark Elvin ជាសាលាដែលរូបគេធ្លាប់រៀនក្នុងការចូលទៅទស្សនាការប្រកួតដ៏សំខាន់មួយនេះ។កីឡាករវ័យ២៤ឆ្នាំរូបនេះបានធ្វើឲ្យបុគ្គលិករបស់ក្លឹបមានការភ្ញាក់ផ្អើលគ្រប់គ្នាតាមរយៈការបញ្ជាទិញសំបុត្រដ៏ច្រើនបំផុតមួយ។
លើសពីនេះកីឡាករដែលបានផ្លាស់មករស់នៅអង់គ្លេសពីប្រទេសចាម៉ៃកាកាលពីវ័យ៥ឆ្នាំរូបនេះព្រមទាំងបានរៀបចំរថយន្តក្រុងដើម្បីជូនដំណើរក្មេងៗទាំង៥៥០នាក់នោះផងដែរ៕
ប្រែសម្រួល:Lee