Lewandowski និយាយថាប្រាប់ពីខ្សែការពារម្នាក់​ដែលពិបាកនឹងប្រជែងបំផុត

0

តារាបាល់ទាត់អន្តរជាតិរបស់ប្រទេសប៉ូឡូញកីឡាករខ្សែប្រយុទ្ធ Robert Lewandowski ដែលជាកីឡាករដែលត្រូវបានគេស្គាល់ជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតមួយនៅទ្វីបអ៊ឺរ៉ុបបានធ្វើការលើកឡើងអំពីកីឡាករខ្សែការពារម្នាក់ដែលខ្លួនបានចាត់ទុកថាជាកីឡាករខ្សែការពារដែលពិបាកប្រជែងបំផុតសម្រាប់អាជីពរបស់ខ្លួន។

អំឡុងពេលអាជីពរបស់ខ្លួនស្ថិតនៅក្នងភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្នកីឡាករវ័យ៣០ ឆ្នាំរូបនេះបានសាងកេរ្ដិ៍ឈ្មោះរបស់គាត់យ៉ាងត្រចះត្រចង់ដោយកន្លងមកថ្មីៗនេះLewandowshkiត្រូវបានគេដាកបញ្ចូលឈ្មោះទៅក្នុងសៀវភៅប្រវត្តិសាស្ត្រថាជាកីឡាករបរទេសដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់។

តែទោះជាយ៉ាងណាក្តីនៅក្នុងបទសម្ភាសន៍ថ្មីៗនេះតារាឆ្នើមរបស់ក្លឹប Bayern Munichរូបនេះ បានទទួលស្គាល់ថាគូប្រជែងមួយចំនួនដែលខ្លួនពិបាកនឹងប្រជែងនៅក្នុងការប្រកួតទាំងឡាយប៉ុន្តែកីឡាករខ្សែការពារដែលLewandowshkiពិបាកនឹងប្រជែងបំផុតនោះគឺកីឡាករ Sergio Ramosរបស់ក្លឹបReal Madrid៕

ប្រែសម្រួល:Lee