ភ្នំពេញ៖យោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថាគិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លទ្ឋផលប្រមូលសំរាមដឹកចេញសម្រេចពីប្រឡាយបឹងត្របែក មានចំនួន ២.៨៨០តោន ស្មើនឹង ៨០% នៃផែនការកំណត់។
សូមរំលឹកថាការចុះកាយសំរាមនេះបានធ្វើឡើយបន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋទៅលើក្រុមអាជ្ញាធររាជធានីភ្នំពេញដែលទុកឲ្យសំរាមស្អុយរលួយកកកុញពេញប្រឡាយកាលពីពេលកន្លងមក៕

