ប្រធានសមាគមកីឡាបាល់ទាត់អាលឺម៉ង់ហៅកាត់ថាDFBលោកReinhard Grindel បានធ្វើការប្រកាសលាលែងចេញពីតំណែងហើយបន្ទាប់លោកបានទទួលរងការចោទប្រកាន់ថាមិនបានធ្វើការបង្ហាញតួលេខច្បាស់លាសអំពីការរកប្រាក់ចំណូលទាំងឡាយរបស់ខ្លួន។
ប្រធានសមាគមន៍DFBអាយុ៥៧ឆ្នាំរូបនេះបានលាលែងពីតំណែងរបស់គាត់នេះផងដែរក៏ត្រូវបានគេមើលឃើញថាត្រូវបានធ្វើឡើងនៅក្រោយពីលោកបានទទួលយកនាឡិកាតម្លៃ៦០០០ អឺរ៉ូពីសហសេវិករបស់គាត់ជនជាតិអ៊ុយក្រែនលោក Grigory Surkis ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ។
អនុប្រធាន DFB លោក Reinhard Rauball បាននិយាយថាជាមួយនឹងការគោរពនិងការយល់ដឹងសមាគមន៍បានទទួលយកការលាលែងពីតំណែងរបស់ Reinhard Grindel។

គេបានមើលឃើញថាសម្ពាធជាច្រើនដែលបានកើតឡើងទៅលើរូបគាត់ជាបន្តបន្ទាប់នៅលើកម្រិតផ្សេងៗគ្នានៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដូច្នេះវាស្ថិតនៅក្នុងស្មារតីនៃកីឡាបាល់ទាត់អាល្លឺម៉ង់ដើម្បីធានានូវការចាប់ផ្តើមថ្មីដ៏ល្អប្រសើរឡើងវិញមួយ៕
សម្រាប់ពេលនេះអនុប្រធាន DFB លោក Rainer Koch និង Reinhard Rauball នឹងធ្វើការងារកាន់តំណែងជាបណ្តោះអាសន្នរហូតដល់ខែកញ្ញា៕
ប្រែសម្រួល:Lee
