លទ្ធផល Deportivo Alaves 0 – 4 Atletico Madrid ជាគ្រាប់បាល់ដែលធ្វើឲ្យម្ចាស់ផ្ទះមិនអាចតដៃទៅលើភ្ញៀវ Atletico Madrid បាន ហើយក៏ជាជ័យជម្នះយ៉ាងសម្បើមក្រោយការចាកចេញពី យូហ្វាឆាមពានលីក ក្រោមថ្វីជើងខ្សែប្រយុទ្ធ Juventus កីឡាករ Ronaldo ។
គ្រាប់បាល់ទី១របស់អាតេម៉ាឌ្រីដ រកបានដោយកីឡាករ Saul Niguez នៅនាទី ៥ Diego Costa នៅនាទី ១១ កីឡាករ Alvaro Morata នៅនាទី ៥៩ និង Thomas នៅនាទី ៨៤ ។ លទ្ធផលចាស់ដៃជូនម្ចាស់ផ្ទះនេះ បានធ្វើឲ្យ អាតេរក្សាលំនឹងស្ថិតនៅលេខរៀងទី២ នៃតារាង លើស Real Madrid ចំនួន ៥ពិន្ទុ ខណៈដែលអធិរាជស នៅ១ប្រកួតក្នុងដៃទើបឈានដល់ការប្រកួតសប្តាហ៍ទី២៩ ។
ងាកទៅកាន់ Barcelona ធ្វើបានល្អដោយឈ្នះទៅលើ Espanyol ក្នុងលទ្ធផល2-0 រក្សាលំនឹងនៅកំពូលតារាងលើស ១០ពិន្ទុពី អាតេម៉ាឌ្រីដ ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖