កាន់តែតានតឹងមែនទែនហើយរវាងមេឃខៀវ និង ហង្សក្រហម នារដូវកាលនេះ ដោយពិន្ទុប្រកៀកប្រកិត 77 និង 76 សម្រាប់សប្តាហ៍ទី៣១ ។
រាត្រីយប់មិញនេះក្លិប Man City ធ្វើបានល្អក្នុងការប្រកួតក្រៅទឹកដី ដោយអាចយកឈ្នះទៅលើក្រុម Fullham ជាក្រុមបាតតារាង ក្នុងលទ្ធផល 2-0 ។
គ្រាប់បាល់ទី១របស់មេឃខៀវរកបានដោយកីឡាករ Bernardo Silva នៅនាទី៥ និង Sergio Aguero នៅនាទី២៧ ហើយក៏ជាគ្រាប់បាល់ជ័យលាភី តែម្តង ។
លទ្ធផលនេះ បានដាក់គំនាប ទៅលើហង្សក្រហម ដោយក្លិបមេឃខៀវបន្តនាំមុខពិន្ទុសាជាថ្មី ១ពិន្ទុស្ថិតនៅពីលើ ខណៈដែលការប្រកួតជើងទី៣២ របស់ហង្សក្រហមត្រូវជួប Spurs ដែលកំពុងបង្កការព្រួយបារម្ភសម្រាប់ក្លិបហង្សក្រហម។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=5Zm3md60e6c