បិសាចក្រហម យកឈ្នះលើ Watford ទាំងប្រផិតប្រផើយ (មានវីដេអូខ្លី)

0

សម្រាប់ការប្រកួតនៅសប្តាហ៍ទី​៣១ រវាង បិសាចក្រហម Manchester United ជាមួយ Watford នៅរាត្រីយប់មិញនេះ ម្ចាស់ទឹកដី Oldtraford ធ្វើបានត្រឹមលទ្ធផលប្រផិតប្រផើយ 2-1 ។

គ្រាប់បាល់ទី​១របស់បិសាចក្រហមរកបានដោយកីឡាករ Marcus Rashford នៅនាទី ២៨ និង​ Anthony Martial​ នៅនាទី ៧២ ខណៈដែលភ្ញៀ​វតាមបំបែកពងមាន់បិសាចក្រហមនៅនាទី ៩០ ដោយកីឡាករ Abdoulaye Doucoure តាមរយៈគ្រាប់បាល់វ័នធូយ៉ាងល្អនោះ ។

លទ្ធផលនេះ​បានធ្វើឲ្យបិសាចក្រហមឡើងទៅកាន់លេខរៀងទី​៤ បណ្តោះអាសន្នមាន ៦១ពិន្ទុស្មើជាមួយ មាន់ខ្នាយមាស Spurs ។
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=ouW7k4LOkXQ