Man City សង្ឃឹមបាន៣ពិន្ទុតែ Liverpool យ៉ាប់យ៉ឺនប៉ះជើងខ្លាំង Spurs សប្តាហ៍នេះ

0

Man City ត្រឡប់មកធ្វើការវិញនៅសប្តាហ៍នេះដោយនឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមបាតតារាង Fulham ខណៈដែលក្រុមប្រជែងតំណែងបច្ចុប្បន្ន Liverpool នឹងត្រូវប៉ះក្រុមខ្លាំងលេខ៣មាន់ខ្នាយមាស Spurs។

ក្រុមរបស់លោក Pep Guaridiola មានសង្ឃឹមច្រើនក្នុងការរក៣ពិន្ទុយ៉ាងងាយស្រួលសប្តាហ៍នេះដោយក្នុងនោះកីឡាករខ្សែបម្រើប្រេស៊ីល Fernandinho ក៏បានជាពីរបួសនឹងត្រឡប់មកជួយក្រុមវិញបានក្រោយសម្រាកអស់៣សប្តាហ៍កន្លងមក។

លើសពីនេះកីឡាករសំខាន់ៗផ្សេងទៀតដូចជា Kevin De Bruyne និងខ្សែការពារ John Stone ក៏អាចត្រឡប់ចូលមកលេងវិញបានដែរខណៈក្រុមម្ចាស់ផ្ទះឯណោះវិញទោះឈ្នះឬចាញ់មើលទៅប្រហែលជានឹងត្រឡប់ទៅក្របខណ្ឌទី២វិញហើយនៅរដូវកាលក្រោយ៕

ប្រែសម្រួល:Lee