Griezmann នឹងខាតប្រាក់ចំណូលមិនតិចឡើយប្រសិនបើយល់ព្រមទៅ Barcelona

0

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann ត្រូវបានគេជឿជាក់ថានឹងត្រូវបន្ថយប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់គាត់ដោយទឹកប្រាក់ប្រមាណជា៧ លានអឺរ៉ូក្នុងមួយឆ្នាំប្រសិនបើពិតជាមានការផ្លាស់ទីលេងជាមួយនឹងក្លឹប Barcelonaមែននោះ ។

យោងតាមកាសែតអេស្បាញ Mundo Deportivo ទំព័រមុខសម្រាប់ការប្រកាសនៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា Griezmann នឹងត្រូវបង្ខំចិត្តកាត់បន្ថយប្រាក់ចំណូលរបស់គាត់ពី២៣លានអឺរ៉ូក្នុងមួយឆ្នាំមកត្រឹមតែ១៦ លានអឺរ៉ូក្នុងមួយឆ្នាំដើម្បីបញ្ចប់នូវក្តីសុបិន្តរបស់គាត់មកលេងនៅCamp Nou។

ការផ្លាស់ប្តូរនេះគឺដោយសារតែថវិកាមានកម្រិតនៅ Barca ហើយការពិតដែលតារាល្បី Griezmann របស់ក្រុម Atletico Madridរូបនេះមានបំណង់ចង់ចាកចេញ ពីក្លឹបដែលខ្លួនជាកីឡាករសំខាន់បំផុតប៉ុន្តែដើម្បីក្លាយទៅជាកីឡាករល្បីបំផុតលើលោកម្នាក់ពេលលេងជាមួយនឹងBarcelona។

Griezmann ត្រូវបានគេសួរអំពីការផ្ទេរការប្រាក់ខណៈពេលកំពុងបំពេញកាតព្វកិច្ចអន្ដរជាតិជាមួយប្រទេសបារាំងហើយអ្វីដែលគាត់បានឆ្លើយយ៉ាងខ្លីនោះគឺថាអ្វីនៅទីនេះAtletico Madridវាគឺដូចអ្វីដែលបានកើតឡើងរាល់ឆ្នាំហើយខ្ញុំពិតជាស៊ាំនឹងរឿងនេះទៅហើយ៕

ប្រែសម្រួល:Lee
ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបអាចលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ ៕