Benfica ប្រាប់ Arsenal ត្រូវចំណាយលុយ៣៥លានផោនដើម្បីចង់បានខ្សែការពាររូបនេះ

0

កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Benfica និងទើបតែមានវ័យ២៣ឆ្នាំកីឡាករ Grimaldo បច្ចុប្បន្នត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងក្រសែភ្នែករបសក្លឹបធំៗនៅអ៊ឺរ៉ុបដូចជា Atletico Madrid, JuventusនិងMan Cityផង។

លើសពីនេះកាំភ្លើងធំ Arsenal ដែលជាអ្នកធ្វើការតាមដានខ្សែការពាររូបនេះជាយូរណាស់មកហើយនៅក្នុងផែនការស្វែងរកកីឡាករជំនួសកីឡាករ Monreal ។Benfica មិនមានបំណងលក់កីឡាករនេះដោយគ្មានប្រាក់ចំណេញនោះឡើយដោយបានដាក់តម្លៃខ្លួនរបស់ Grimaldo រហូតទៅដល់៣៥លានផោន។

១៥ភាគរយនៃតម្លៃខ្លួនរបស់កីឡាកររូបនេះនឹងត្រូវបានទៅដល់ដៃក្លឹបចាស់របស់កីឡាករគឺ Barcelona ដែលជាផ្នែកមួយនៃកុងត្រាកាលពីឆ្នាំ២០១៤ក្នុងការផ្ទេរកីឡាកររូបនេះពីអេស្បាញ។

នេះមានន័យថាBarcelonaក៏អាចចូលរួមក្នុងការប្រជែងកីឡាកររូបនេះផងដែរដោយការចាយត្រឹមតែ៨៥ភាគរយនៃតម្លៃ៣៥លានផោនតែក្នុងករណីថាបើខ្សែការពារឆ្នើមរបស់ខ្លួនគឺJordi Albaនឹងចាកចេញពីក្លឹបនារដូវក្តៅនេះឬក៏អត់៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ​អាចឈ្នះ ៥ម៉ឺនដុល្លារ៕