ក្នុងវគ្គជម្រុះអឺរ៉ូ ២០២០ ដោយរាត្រីយប់មិញនេះ មាន់គកបារាំង បានយកឈ្នះក្រុមជម្រើសជាតិ Moldova ដែលជាការប្រកួតក្រៅទឹកដី ឈ្នះក្នុងលទ្ធផលដ៏ប្រសើរ 4-1 ។
ម្ចាស់ពាន World Cup 2018 នៅរុស្ស៊ី ដែលបច្ចុប្បន្នសំបូរដោយធនធានកីឡាករល្អៗ បានរកគ្រាប់បាល់ បាននៅនាទី ២៤ ដោយកីឡាករ Antoine Griezmann នាទី ២៧ ដោយខ្សែការពារ Raphael Varane កីឡាករចាស់វស្សា Olivier Giroud រកបាននៅនាទី ៣៦ និងកីឡាករវ័យ ក្មេងកំពុងមានទីផ្សារខ្ពស់ Kylian Mbappe រកបាននៅនាទី ៨៧ ។ ទោះបីជាយ៉ាងនេះក្តី ម្ចាស់ផ្ទះមានឱកាសបំបែកពងមាន់របស់មាន់គកបារាំង នៅនាទី ៨៩ ដោយកីឡាករ Vladimir Ambros ។
ចង់ជ្រាបច្បាស់ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=5KS-mniRELA