«ក្រុងភ្នំពេញ»៖ កម្លាំងនគរបាលអន្តោប្រវេសន៍ សហការជាមួយនគរបាលមូលដ្ឋាននារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនបរទេស ស្ថិតនៅតាមផ្ទះជួល ហាងអ៊ុតសក់ ហាងលក់កាហ្វេ តាមបណ្តោយផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ២។
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការនេះ រកឃើញ ជនជាតិវៀតណាមសរុបចំនួន ១០នាក់ (ស្រី ០១នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវឃាត់ខ្លួន និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

