ទីបំផុត Messi នឹងបង្ហាញខ្លួនឲ្យជម្រើសជាតិវិញហើយនៅថ្ងៃសុក្រនេះ

0

ក្រោយអវត្តមានជាមួយនឹងជម្រើសជាតិអាហ្សង់ទីនអស់រយៈពេលជាយូរមកគិតចាប់តាំងពីពេលដែលមិនអាចជួយឲ្យជម្រើសជាតិក្នុងការឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ពិភពលោកនៅប្រទេសរុស្សីមកទីបំផុតកំពូលកីឡាករខ្សែប្រយុទ្ធ Lionel Messi បានសម្រេចចិត្តចូលមកជួយក្រុមវិញហើយ។

ការបង្ហាញខ្លួនវិញជាលើកដំបូងរបស់ Messi គឺនឹងត្រូវធ្វើឡើងនាថ្ងៃសុក្រក្នុងប្រកួតមិត្តភាពរវាងអាហ្សង់ទីនជាមួយនឹងវេណេស៊ុយអេឡាប៉ុន្តែនឹងអវត្តមានក្នុងការប្រកួតជាមួយនឹងម៉ារ៉ុកនាថ្ងៃអង្គារប៉ុន្មានថ្ងៃបន្ទាប់ដោយសារជាប់រវល់ការងារជាមួយនឹង Barcelona។

Barcelona នឹងត្រូវបានចាប់ពូលប៉ះនឹងក្រុមរបស់លោក Solkjaer ដែលទើបទទួលបានជ័យជំនះទាំងភ្ញាក់ផ្អើលលើក្រុម PSG ហើយការប្រកួតជើងទី១នឹងត្រូវធ្វើនៅOld Trafford៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ​​អាចឈ្នះ ៥ម៉ឺនដុល្លារ៕