Man United និង Arsenal អស់សង្ឃឹមពេលដឹងថា Barcelona ក៏ចង់បានខ្សែប្រយុទ្ធ Luka Jovic ដែរនោះ

0

ប្រភពព័ត៌មាននៅអង់គ្លេសមួយបាននិយាយថាក្លឹបយក្សអេស្បាញ Barcelona កំពុងតែដើរស្វែងរកកីឡាករជំនួសកីឡាករខ្សែប្រយុទ្ធឆ្នើមវ័យចាស់ Louis Suarez នារដូវក្តៅនេះហើយក្នុងនោះជឿជាក់ថាគោលដៅចុងក្រោយបំផុតរបស់ក្លឹបគឺខ្សែប្រយុទ្ធល្អរបស់ក្លឹប Frankfurt កីឡាករ Luka Jovic ទោះបីជាបានដឹងដែរថាក្លឹបធំៗនៅអង់គ្លេសបានចចារមុនហើយក្តី។

នេះមានន័យថាទាំងក្លឹបបិសាចក្រហម Man United និងកាំភ្លើងធំ Arsenal គឺបានត្រឹមតែបាត់បង់ក្តីសុបិន្តនេះប៉ុណ្ណោះដោយសារតែ Barcelona ជាក្លឹបដែលកីឡាករវ័យក្មេងរូបនេះស្រលាញ់ផងនោះ។

ការបង្ហាញខ្លួនរបស់ខ្សែប្រយុទ្ធវ័យទើបតែ២១ឆ្នាំនេះនៅលីកកំពូលអាល្លឺម៉ង់ទាំង៣៧ដងឲ្យក្លឹបរូបគេអាចរកគ្រាប់បាល់បានរហូតទៅដល់២២គ្រាប់មកហើយ។

Suarez ដែលមានវ័យ៣២ឆ្នាំទៅហើយនោះនឹងនៅសល់កុងត្រារយៈពេល១រដូវកាលទៀតប៉ុណ្ណោះប៉ុន្តែក្លឹបគឺមិនអាចរងចាំរហូតដល់នាទីចុងក្រោយបានឡើយដើម្បីជំនួសតំណែងនេះ៕

ប្រែសម្រួល:Lee

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅអាចឈ្នះ ៥ម៉ឺនដុល្លារ៕