Sir Alex Ferguson ទទួលបន្ទុកការប្រកួតចំនួន ១៥០០ ប្រកួត ក្នុងរយៈពេល ២៦ឆ្នាំ ដែលលោកដឹកនាំក្រុមបិសាចក្រហម Man Utd ហើយក៏ត្រូវបានគេបាន់ប្រមាណថា គាត់បានឆ្លងកាត់ការទំពារស្ករកៅស៊ូ យ៉ាងហោចណាស់ ៣០០០ កញ្ចប់ ។
រាល់វត្តមាន លោកនៅលើទីលាន ទាំងក្នុងនិងក្រៅទឹកដីនៃការប្រកួត នោះអ្នកនឹងឃើញគាត់តែងតែទំពារស្ករកៅស៊ូ ។
ក្នុងការប្រកួតចុងក្រោយក្រៅទឹកដី ដោយ ពេលនោះ Man Utd ធ្វើដំណើរទៅកាន់ទឹកដី West Brom ក្នុងឆ្នាំ ២០១៣ ដោយលទ្ធផលជារួម គឺស្មើ 5-5 ។
លោក Fergie បានផ្តល់កាដូធំមួយជូនអ្នកគាំទ្រម្នាក់ ក្រោយពីលោកទំពារហើយក៏បានបោះបង់វាចោល ។ ក្រោយមកស្ករកៅស៊ូដែលលោកបោះ ចោលនោះត្រូវបានអ្នកគាំទ្រដាក់ដេញថ្លៃនៅលើ ebay ។
នៅលើ ebay ត្រូវបានគេដាក់ដេញថ្លៃដំបូងក្នុងចំនួន ១៥០ ៦០០ ផោន រហូតដល់ការដេញថ្លៃចុងក្រោយ គឺ ៣៩០ ០០០ ផោន ដោយចំនួនទាំងនេះ ត្រូវបានយកទៅជួយដល់សកម្មភាពសប្បុរសធម៌ ៕


