Eden Hazard នឹងមិនធ្វើការផ្លាស់ប្តូរ​ជាមួយ Real Madrid

0

Eden Hazard បាននិយាយថា គាត់មិនធ្វើការ​ផ្លាស់ប្តូរ​ទៅកាន់ Real Madrid នោះទេ គាត់ព្យាយាម​ដើម្បីឈ្នះពាន Europa League អំឡុងពេលនេះ ​។​
កីឡាករបែលហ្សិករូបនេះ ត្រូវបានផ្សារភ្ជាប់ទៅកាន់ក្លិប ម៉ាឌ្រីដ កាន់តែខ្លាំងឡើងក្រោយលោកហ្ស៊ីដាន់វិលមកកាន់ទឹកដីអេស្ប៉ាញវិញ បន្តធ្វើជាគ្រូបង្វឹកក្រោយការចាកចេញរយៈពេល ៩ខែ​។

តារាបាល់ទាត់អាយុ ២៨ឆ្នាំរូបនេះ បានចុះកិច្ចសន្យាជាមួយតោខៀវ រហូតដល់ឆ្នាំ២០២០ ប៉ុន្តែមើលទៅមិនបន្តកុងត្រាថ្មី ជាមួយពហុកីឡដ្ឋាន Stamford Bridge នោះទេ។​

កីឡាករបែលហ្សិកខាងលើ មិនលាក់បាំងពីសុបិនរបស់គាត់នោះទេ ដើម្បីលេងជាមួយក្លិបម៉ាឌ្រីដ ។ទោះបីជាយ៉ាងនេះក្តីអតីត​កីឡាកររបស់ក្លិប Lille កំពុងតែផ្តោត​សំខាន់តែម្យ៉ាងទៅលើ ការឈ្នះពាន European នឹងបញ្ចប់ឲ្យបាន Top 4 មុនរដូវកាលបានបញ្ចប់។
ថ្លែងប្រាប់ VTM News ក្នុងការផ្លាស់ប្តូរ ទៅកាន់ Real លោកបានប្រាប់ថា ខ្ញុំមិនចូលរួធ្វការនោះទេ ក្នុងដំណាក់កាលនេះ ។​
ខ្ញុំចង់មានភាពត្រចេះត្រចង់ ជាមួយតោខៀវ ក្នុងរយៈពេលប៉ុន្មានខែទៀត និងព្យាយាមដើម្បីឈ្នះពាន Europa League ៕

ចុចអានទីនេះបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី​១ដុល្លារឡើងទៅ​អាចឈ្នះ ៥ម៉ឺនដុល្លារ៕