Real Madrid ចង់បានខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរបស់ Inter Milan

0

យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយ របស់អេស្ប៉ាញ ក្រុម Inter Milan បានបង្ហាញពីតម្លៃកីឡាករអាហ្សង់ទីន ដែលក្លិបអធិរាជស Real Madrid ចង់បាន ។​
កន្លងទៅ ក្រុម​អ៊ីតាលីក៏បានធ្វើការច្រានចោលនូវតម្លៃស្នើសុំ ៨០លានអឺរ៉ូ ទៅលើអ្នកលេងរបស់ពួកគេ ។​
ពិតណាស់ Real Madrid កំពុងលំបាកក្នុងការស្វែងរកកីឡាក​រដែលអាចផ្តាច់ទី​បានយ៉ាងល្អ ដែលមានស្ថានភាពដូចកីឡាករ Ronaldo ។
ជាមួយការវិលត្រលប់របស់ហ្ស៊ីដាន់ ក្រោយការចាកចេញរយៈពេល ៩ខែ ហើយខាងក្លិប ក៏បានកំណត់គោលដៅចុះហត្ថលេខាយកខ្សែប្រយុទ្ធថ្មី និងគោលដៅសំខាន់របស់ពួកគេរួចរាល់ហើយ​។

ខ្សែប្រយុទ្ធ Eto Militao របស់ក្លិប Porto ក៏ល្បីថានឹងមកលេងឲ្យ Real សម្រាប់តម្លៃដែលត្រូវបានរាយការណ៍ចំនួន 50 លានអឺរ៉ូ។ អ្វីដែល Real កំពុងសម្លឹងមើលឃើញថែមទៀតនោះ Icardi ដែលជាកីឡាករ​សម្រេចទីបានល្អ ក៏ស្ថិតនៅលើរ៉ាដា របស់ Real ដូចគ្នា​។ របាយការណ៍ចុងក្រោយ បានបង្ហាញថា ក្លិបអធិរាជស បានជួបជាមួយតំណាងក្លិប Inter ពិភាក្សាការផ្លាស់ប្តូរ កីឡាករអាហ្សង់ទីន នារដូវកាលនេះ។ ក្នុងនោះដែរ ក្លិប Inter ក៏បានធ្វើការច្រានចោលតម្លៃស្នើ ៨០លានអឺរ៉ូ ។​

ប្រសិនបើ Napoli , Man Utd និង Juventus ធ្វើការប្រជែងជាមួយច្បាស់ណាស់តម្លៃកីឡាករខាងលើនឹងឡើងថ្លៃជាងនេះ៕

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នហ ៥ម៉ឺនដុល្លារ ៕