Sadio Mane របស់ក្លិបហង្សក្រហម បានបង្កើតប្រវត្តិថ្មីជូនក្លិប ដោយការប្រកួត ១១ប្រកួតជូនក្លិបចុងក្រោយ រកបាន ១១គ្រាប់ នឹងជួយឲ្យ Klopp ឈ្នះ 2-1 ។
គ្រាប់បាល់របស់ Sadio Mane រកបាននៅនាទី២៦ ដែលជាគ្រាប់បាល់ប៉ះសេសង់តង់ទីបំផុតក្នុងតំបន់គ្រោះថ្នាក់ ដោយផ្តាច់ទី យ៉ាងស្អាត និងគ្រាប់បាល់ទី២ និងគ្រាប់បាល់ទី២ ជាគ្រាប់បាល់ស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ James Milner នៅនាទី ៨១ ។
លទ្ធផលឈ្នះនេះ បានធ្វើឲ្យហង្សក្រហម ហក់ឡើងទៅកាន់លេខរៀងទី១វិញ មាន ៧៦ពិន្ទុក្នុងដៃ ដោយលើស១(៣១)ប្រកួតលើក្លិប Man City (៣០) ដោយរងចាំលទ្ធផលក្លិបនេះ ប្រកួតជាមួយ Man Utd ។
Mane ចាប់តាំងពីចូលរួមលេងឲ្យហង្សក្រហមនៅឆ្នាំ ២០១៦ ក្នុងចំណោម៨៥ប្រកួតមកដល់បច្ចុប្បន្នគឺរកគ្រាប់បាល់បាន ចំនួន ៤០គ្រាប់ ដែលក្លាយជាកីឡាករមកពីតំបន់អាហ្រ្វិកទី២ រកគ្រាប់បាល់ច្រើន ខណៈដែលដៃគូ Salah រកបានតែ ៤៩គ្រាប់ ក្នុងចំណោម ៦៦ប្រកួត ក្រោយចូលរួមអាជីពជាមួយក្លិបឆ្នាំ២០១៧ ៕
ចុចទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=R2xTOGAEv4o